កណ្ដាលៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវ៣៨០ មណ្ឌលសុខភាពព្រែកលួង ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
រថយន្ដបង្កម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-3008 បានបើកបុករះរបងមណ្ឌលសុខភាពព្រែកលួងរងការខូចខាតស្ទើរតែទាំងស្រុង។
សូមបញ្ជាក់៖ ករណីនេះ បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបររត់គេចបាត់ស្រមោល។
ក្រោយពីកើតហេតុកម្លាំងនគរបាលរដ្ឋបាលព្រែកលួង ចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ដទៅរក្សាទុក និងស្វែងរកម្ចាស់ឲ្យមកដោះស្រាយតាមនីតិវិធី៕




មតិយោបល់