ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនឪពុក និងពូបង្កើត ករណីចាប់រំលោភកូន និងក្មួយស្រីអាយុទើប ៣ឆ្នាំ

បាត់ដំបងៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែល មានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការរួមគ្នាជាមួយ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែល មានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការបានធ្វើការនាំខ្លួន បុរសចំនួន០២នាក់ មកសាកសួរនៅពេលបានទទួល នូវពាក្យបណ្តឹងរបស់ស្រ្តីឈ្មោះ លុយ ស្រីពេជ្រ អាយុ ២១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ជាម្តាយកុមារីរងគ្រោះពី ករណីឪពុកបង្កើត និងពូបង្កើត រួមគ្នារំលោភសេពសន្ថវ:កូនស្រីរបស់ខ្លួន ដែលទើបមានអាយុត្រឹមតែ០៣ឆ្នាំតែប៉ុណ្ណោះ។

បុរសជាប្តីនិងជាឪពុកមានឈ្មោះ ហួន ហូរ អាយុ ៣១ឆ្នាំ រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងព្រមទាំងឈ្មោះ ហួន ឧត្តម ហៅដំ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នាត្រូវជាប្អូនបង្កើតរបស់បុរសខាងលើ និងជាពូបង្កើត របស់កុមារី រងគ្រោះ។

ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីម្តាយនិងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះកុមារី រងគ្រោះឈ្មោះ(ច. ណ)បានឆ្លើយបញ្ជាក់ថា រូបគេពិតជាត្រូវបានឪពុកបង្កើត រួមគ្នាជាមួយពូបង្កើតខាងលើនេះ ចាប់រំលោភសេពសន្ថវៈ ចំនួន០២ដងក្នុងអំឡុង ពេលថ្មីៗនេះ។

បុរសទាំងពីរនាក់មិនបានឆ្លើយ សារភាពអំពី សកម្មភាពរបស់ខ្លួននៅឡើយទេនៅចំពោះមុខ សមត្ថកិច្ចនគរបាល តែយ៉ាងណាក៏ដោយ
ក្នុង ពេលឃាត់ខ្លួនបុរសទាំងពីរ នេះសមត្ថកិច្ចរកឃើញគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយ ចំនួននៅជាមួយបុរស ទាំងពីរ នេះផងដែរ។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរ មកកាន់ការិយាល័យជំនាញ ដើម្បី ស្រាវជ្រាវបន្តនិងចាត់ការតាមផ្លូវច្បាប់ ។

ប្រសិនបើការស្រាវជ្រាវឃើញថា បុរសទាំងពីរ បានធ្វើសកម្មភាពដូចការបញ្ជាក់អះ អាងរបស់កុមារី រងគ្រោះមែននោះគឺ ពិតជាសា ហាវឃោរ ឃៅនិងជារឿងខ្លោចផ្សារបំផុតសម្រាប់កុមារី នេះណាស់៕

មតិយោបល់