ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកបសេដ្ឋ

កំពង់ស្ពឺ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៤និង៣០នាទី នៅចំណុចភូមិព្រៃរំដួល ឃុំបសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ៤៣–៤៤ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បញ្រ្ចាស់ទិសគ្នា មានរថយន្ត០១គ្រឿងម៉ាកHYUNDAI ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 3A-1726 បើកបរដោយឈ្មោះ សោម រតនា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដែកពួន ឃុំជ្រៃរវាន ស្រុកព្រៃឈ ខេត្តកំពង់ចាម បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ០១គ្រឿង ម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-5174 បើកបរដោយឈ្មោះ អួន ស៊ីណា ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរបួសស្រាលមនុស្ស០២នាក់ ប្រុស និងខូចខាតរថយន្ត០២គ្រឿង ធ្ងន់
ចំពោះវត្ថុតាងទាំងពីរខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ៕

 

មតិយោបល់