ព័ត៌មានជាតិ

សង្ស័យក្មេងស្ទាវជិះម៉ូតូដេញវ៉ៃគ្នា អក្សើនឹងរថយន្តព្រូសមួយគ្រឿង បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សង្ស័យករណីក្មេងស្ទាវដេញវ៉ៃគ្នាដួលម៉ូតូ បណ្តាលអោយមនុស្ស២នាក់ រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវជិះម៉ូតូដេញវ៉ៃគ្នា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ អក្សើជាមួយរថយន្តព្រូសមួយគ្រឿង បណ្តាលឲ្យប៉ះទង្គិចនឹងម៉ូតូដូចគ្នា ដួលរងរបួសធ្ងន់២នាក់ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តពេទ្យដឹកយកទៅព្យាបាល ។

បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការសាកសួរព័ត៌មាន ។ បន្ទាប់មកសមត្ថកិច្ច ធ្វើការវាស់វែងយកវត្ថុតាងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់