ព័ត៌មានជាតិ

យោធាចូលនិវត្តន៍ម្នាក់ បានប្រើកាំភ្លើងបាញ់ទៅលើនាក់នេសាទរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កោះកុង: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១ជាងរសៀល នៅចំណុចផ្សារចាស់ស្ថិតនៅភូមិ 1 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីហិង្សាដោយអាវុធ(កាំភ្លើងខ្លីប្រភេទកា54) ជនសង្ស័យឈ្មោះសោម សារឿន ភេទប្រុសអាយុ 57 ឆ្នាំជនជាតិខ្មែរមុខរបរយោធាចូលនិវត្តន៍ បានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុសអាយុឆ្នាំជនជាតិខ្មែរមុខរបរនេសាទរស់នៅភូមិ 2 សង្កាត់ដងទង់ក្រុងខេមរ:ភូមិន្ទ ត្រូវរងរបួស 2 កន្លែងលើពោះ បច្ចុប្បន្នសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ។ករណីនេះកើតឡើងដោយមូលហេតុជនសង្ស័យប្រច័ណ្ឌទៅលើជនរងគ្រោះបានស្រលាញ់យកប្រពន្ធខ្លួន។ចំពោះជនសង្ស័យកម្លាំងនគរបាលនិងកងរាជអាវុធហត្ថប្រើវិធានការបង្ក្រាបបាននៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃខែឆ្នាំដដែល បញ្ជូនទៅកងរាជអាវុធហត្ថខេត្តកោះកុង៕

 

មតិយោបល់