កណ្តាលៈ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដែលស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ម្ចាស់ផ្ទះទី១របស់ឈ្មោះ វី ណេត ប្តីប្រពន្ធ
ផ្ទះមានទំហំ ៨×៩ម ធ្វើអំពីឈើប្រក់ក្បឿង ទីលំនៅបច្ចុប្បន្ន ភូមិកើតហេតុខាងលើ ។
ខូចខាតសម្ភារ: ផ្ទះ១ខ្នងឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
ម្ចាស់ផ្ទះទី២ឈ្មោះ ចំរើន ហ័ង ប្ដី ប្រពន្ធ
ផ្ទះទំហំ ៦ម×៧ម ធ្វើអំពីឈើប្រកក្បឿងមានទីលំនៅបច្ចុប្បន្នភូមិកើតហេតុខាងលើ ។
សម្ភារៈខូចខាតៈ ផ្ទះ១ខ្នងឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ថាមានអគ្គិភ័យកើតកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញរថយន្តដោយសហការជាកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល កន្លងមកអធិការដ្ឋាននគរបាលស្រុកពារាំង កម្លាំងប៉ុស្តិ៍ និងប្រជាពលរដ្ឋ ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុកបានចុះអន្តរាគមន៌ធ្វើការបាញ់ពន្លត់។
ករណីគ្រោះថ្នាក់អគ្គិភ័យខាងលើដោយប្រើប្រាស់ឡានទឹកចំនួន ០៤ ឡាន។
– រថយន្តពន្លត់អគ្គីភ័យស្រុកខ្សាច់កណ្ដាលចំនួន ០២ ឡាន
– រថយន្តអធិការស្រុកមុខកំពូលចំនួន ០១ ឡាន
– រថយន្តអធិការដ្ឋាននគរបាលស្រុកពារាំងចំនួន ០១ ឡាន
មូលហេតុ: ម្ចាស់ផ្ទះមិននៅផ្ទះបណ្ដាលឲ្យទុសេ្សខ្សែភ្លើង ៕
មតិយោបល់