ព័ត៌មានជាតិ

សេពថ្នាំញៀន បែកស្លុយគំនិត បំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង

កណ្ដាល: បុរសម្នាក់ ក្លាយខ្លួនជាជនល្មើស បន្ទាប់ក្រោយពេល សេពថ្នាំញៀន ដល់កម្រិតវង្វេងវង្វាន់ស្មារតី បែកគំនិតគិតស្លុយ ហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង ត្រូវបានមន្ត្រីប៉ូលិស ក្របួចជាប់ នៅថ្ងៃទី២០ មេសា ២០១៦ នេះ និងត្រូវបានឃាត់ខ្លួនហើយ។

មន្ត្រីមានសមត្ថកិច្ច នៅនឹងកន្លែងកើតហេតុ បាននិងប្រាប់ឱ្យ Post News ដឹងថា ករណីធ្វើឲ្យខូចខាតដោយចេតនា នៅម៉ោង០៣ និង៣០នាទី ល្ងាចថ្ងៃដដែល ត្រង់ចំណុចផ្ទះជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនល្មើសម្នាក់ ត្រូវបានគេស្គាល់ថា ឈ្មោះធី រដ្ឋា ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងដើម។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ៅ ចំរើន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅ ភូមិដើមគ សង្កាត់ដើមៀន ក្រុងតាខ្មៅ មុខរបរ បុគ្គលិកក្រុមហ៊ុន។

គួរបញ្ជាក់ថា ទ្រព្យសម្បត្តិខូចខាត មានជាអាទិ៍ គ្រែធ្វើអំពីឈើ ០១គ្រឿង កុងទ័រទឹក ០១គ្រឿង ឆ័ត្រធំ ០១ដើម ធុងស្នោ សម្រាប់ក្លាសេ ០២ និងខោអាវមួយចំនួនទៀត។ ក្នុងនោះ រួមទាំងវត្ថុតាង ចាប់បានដូចជា ដុំឥដ្ឋប្រហោង ចំនួន ០១ដុំ បំណែកក្បឿង ចំនួន ០៣ដុំ កូនកាំបិតដងឈើ ប្រវែង ៣០សង់ទីម៉ែត្រ ចំនួន ០១ ផងដែរ។

គួររំលឹកថា អំឡុងពេលកើតហេតុខាងលើ ជនល្មើសរូបនេះ បានជក់ថ្នាំញៀន នៅក្នុងបន្ទប់ជួលរបស់ខ្លួន បន្ទាប់មក ក៏បានដើរប្រមូល ខោអាវអ្នកជិតខាង និងគ្រែម្ចាស់ផ្ទះជួល យកមកដុតចោល រួចបានយកកាំបិត និងដុំឥដ្ឋ ដេញគុបអ្នកជិតខាង ទៀតផង។ ក្រោយមក ក៏ត្រូវប្រជាពលរដ្ឋ ដេញចាប់បាន និងប្រគល់ឲ្យសមត្ថកិច្ច ដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-04-21_00-09-21 photo_2016-04-21_00-09-23 photo_2016-04-21_00-09-25

មតិយោបល់