ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ចំនួនអ្នកស្លាប់បានកើន ២៧២នាក់ហើយបន្ទាប់ពីការរញ្ជួយដី

(Ecuador)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៧២នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់ប្រទេសEcuador ។ នេះយោងតាមទីភ្នាក់ងារផ្សារព័ត៍មាន BREAKING NEWS ចេញផ្សាយមុននេះបន្តិច នៅថ្ងៃចន្ទ ទី១៨ខែមេសាឆ្នាំ២០១៦។
បើតាមការឲ្យពីលោក Correa ប្រធានាធិបតីនៃប្រទេសនេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់រាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបណ្តាលឲ្យលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយមួយចំនួនទៀតបានខ្ទេចខ្ទីអស់តែម្ដង៕

photo_2016-04-18_10-55-03

មតិយោបល់