ព័ត៌មានជាតិ

សូមជួយស៊ែរស្វែងរកសាច់ញាតិ!! ករណីរថយន្តដឹកទំនិញ ០២គ្រឿង ប្រលះគ្នាបណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកថ្មគោល

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍រថយន្ត ០២គ្រឿង បុកគ្នាបណ្តាលស្លាប់ម្នាក់កើតហេតុនៅ ថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រនៅ លើផ្លូវជាតិលេខ៥ ចំណុចក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
១- រថយន្តធំម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
២-រថយន្តម៉ាកព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ៤៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់នៅនឹងកន្លែងកើតហេតុ)

ដូច្នេះបើបងប្អូនក្រុមគ្រួសារសពបានឃើញហើយ សូមទំនាក់ទំនងមកទូរស័ព្ទលេខ012511858 លេខប្រចាំបញ្ជារបស់អធិការ
0977780137 ៕

មតិយោបល់