ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ព្រឹកដល់ ម៉ោង៩យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិស នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន១២ គ្រឿង
រួមមាន៖
១- ម៉ូតូចំនួន១០ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ១ គ្រឿង
៣- និងរថយន្ត ១ គ្រឿង
បច្ចុប្បន្នវត្ថុតាងដកហូតខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕



មតិយោបល់