មនុស្ស ២នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ នៅក្រុងច្បារមន

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស២នាក់បានរងរបួសធ្ងន់ ខណៈរថយន្ត មួយគ្រឿងបើកបុកជាមួយម៉ូតូជនរងគ្រោះ ដែលមានគ្នា២នាក់ កាលពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២និង ៤៥នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ស្ថិតក្នុងភូមិ ពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមរបាយការណ៍បានឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកហាយឡែនដ័រ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BA 8604 បើកពីលិចទៅ កើតអ្នកបើកបរបានចុះរត់គេចខ្លួនពេលបើកមកដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាកហុងដាសេ១២៥ សេរី០២០ ពាក់ស្លាក លេខកំពង់ស្ពឺ 1Q 9783 បើកពីកើតទៅលិចជិះគ្នាពីរនាក់ ១-អ្នកបើកបរឈ្មោះ ស៊ុម ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់ នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ២-ឈ្មោះប្រាក់ ហ័ងហុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់) ។

ករណីខាងលើបណ្តាលអោយរងរបួសធ្ងន់ចំនួន០២នាក់ប្រុស(អ្នកជិះម៉ូតូ) ហើយម៉ូតូ និងរថយន្តខូចខាតធ្ងន់ ។

ចំពោះវត្ថុតាងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី ៕

មតិយោបល់