ព័ត៌មានជាតិ

មនុស្ស០៧នាក់ ត្រូវកម្លាំងនគរបាល ចុះបង្រ្កាបករណី លេងល្បែងស៊ីសងខុសច្បាប់

បាត់ដំបង: នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២និង៥០នាទីរសៀល កម្លាំងនគរបាលពាក់ព័ន្ធខេត្តបាត់ដំបង បានសហការគ្នា បង្ក្រាបករណីលេងល្បែងស៊ីសង (ភ្នាល់អាប៉ោង) ឬហៅថាអាចោរជើងមួយ ១ករណីបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់ នៅត្រង់ចំណុចភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីខាងលើនេះ កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖ បៀរចំនួន០៣ហ៊ូ ,គ្រាប់អាប៉ោងចំនួន០២គ្រាប់ ,ផ្តិលគ្របអាប៉ោងចំនួន០១ ,ចានសម្រាប់បាញ់អាប៉ោងចំនួន០១ ,ឈើឫស្សីសម្រាប់សង្កត់ប្រាក់ចំនួន០៥ ,ចានដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោងចំនួន០១,ឧបករណ៍សម្រាប់កិបនឹងគ្រាប់កិបចំនួន០១ ,ម៉ូតូចំនួន០៤គ្រឿង។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទាំងមនុស្ស និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់