ព័ត៌មានជាតិ

Manchester United ដាក់សំណើរទិញ Paul Pogaba ពី Juventus ក្នុងតម្លៃកប់ពពក​

ក្លិបបិសាចក្រហម Manchester United លេចឭព័ត៌មានថា ​កំពុងតែត្រៀមដាក់សំណើរ សម្រាប់រដូវកាលក្រោយ​ប្រមាណ ៦០ លានផោន ប្រហែល ៩៨ លានដុល្លារអាមេរិក ទិញយកខ្សែបម្រើ Paul Pogaba ពីក្លិបសេះបង្កង់ Juventus មកវិញ ។​

សារព័ត៌មាន Express បានផ្សាយឲ្យដឹងថា បើសិនជា Paul Pogaba មិនយល់ព្រម​ចុះកិច្ចសន្យាបន្ត ជាមួយនឹង ក្លិបយក្សអ៊ីតាលី ទេ ក្លិបបិសាចក្រហមនឹង​ឆ្មក់ ដោយល្បួង ទិញកីឡាករនេះតែម្តងសម្រាប់រដូវកាលក្រោយ​។​
បញ្ជាក់ផងដែរថា Paul Pogaba ចាកចេញពីបិសាចក្រហម ទៅកាន់ Juventus ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីមិនជាប់ឈ្មោះក្នុងឈុតធំ ៕
Paul-Pogba-Juventus1
ទស្សនាឃ្លិបរកគ្រាប់បាល់របស់ Paul Pogaba ៖

មតិយោបល់