ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីស្តីការគណៈរដ្ឋមន្រ្តី ឲ្យឧកញ៉ា ឡោក ហ៊ួរ ចូលរួមដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាមួយពលរដ្ឋដោយស្មារតីទទួលខុសត្រូវ

ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យឧកញ៉ា ឡោក ហ៊ួរ ចូលរួមដោះស្រាយបញ្ចប់ទំនាស់ដីធ្លីជាមួយពលរដ្ឋដោយស្មារតីទទួលខុសត្រូវ ហើយមិនត្រូវបង្កទំនាស់ និងធ្វើសកម្មភាពអសកម្មពាក់ព័ន្ធនឹងបញ្ហាដីធ្លីតទៅទៀត។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដែល Post News ទើបទទួលបាននៅយប់ថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពាក់ព័ន្ធនឹងទំនាស់ដីធ្លីរវាងឧកញ៉ា ឡោក ហ៊ួរ ជាមួយប្រជាពលរដ្ឋ ក្រៅតែពីតម្រូវឲ្យដោះស្រាយដោយសា្មរតីទទួលខុសត្រូវហើយ ទីស្តីការគណៈរដ្ឋមន្រ្តី តម្រូវឲ្យរដ្ឋបាលសុរិយាដីការចុះបញ្ជី ឬធ្វើការផ្ទេផ្តូរដីដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីកដាល និងជាការទប់ស្កាត់កុំឲ្យឧកញ៉ា ឡោក ហ៊ួរ បង្កទំនាស់ និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មនេះតទៅទៀត៕

photo_2016-05-29_21-58-47

 

 

មតិយោបល់