ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួន សល់តែដង្ហើមចង្រិត ក្រោយពីធ្វើសកម្មភាពបន្លំលួយយកកាបូបលុយពីជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងមុខវត្តឧណាឡោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរ៉ឺម៉កម៉ូតូកង់បី ដោយមានជនរងគ្រោះរងរបួស ហើយពេលនោះជនសង្ស័យបានធ្វើជាទៅជួយលើកជនរងរគ្រោះនិងបន្លំយកកាបូបលុយពីជនរងគ្រោះរួចដើរចេញពីកន្លែងកើតហេតុបំណងគេចខ្លួន។ ពេលដែលឃើញដូចនោះ ប្រជាពលរដ្ឋបានសួរទៅជនសង្ស័យថា យកកាបូបលុយគេទៅណា ពេលនោះស្រាប់តែជនសង្ស័យរត់បំណងគេចខ្លួនតែត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បាននិងព្រួតវាយម្នាក់មួយដៃមួយជើងសល់តែដង្ហើមចង្រិតសន្លប់ស្តូកស្តឹងតែម្ដង។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទើបយកទៅសួរនាំពេលក្រោយ៕
https://youtu.be/0ZhLpBdKlFg
មតិយោបល់