ព័ត៌មានជាតិ

Steven Gerrard ចូលនិវត្តន៍​ពី​ក្រុម​តោ​បី ផ្តោត​លេងឲ្យ​ហង្ស​ក្រហម​

ប្រធាន​ក្រុម​អង់គ្លេស លោក Steven Gerrard បានឲ្យដឹងថា លោក​នឹង​ចូលនិវត្តន៍ ពី​ពិភព​បាល់ទាត់​អន្តរជាតិ ដោយ​ផ្តោត​មកលើ​អាជីព នៅ ហង្ស​ក្រហម វិញ ។​
​តារាបាល់ទាត់​វ័យ ៣៤ ឆ្នាំ បាន​បង្ហាញខ្លួន ១១៤ លើក សម្រាប់​ក្រុម​តោ​បី ក្នុង​រយៈពេល ១៤ ឆ្នាំ ។ កីឡាករ Steven Gerrard ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី ៣ ក្នុងនោះ​កីឡាករ Peter Shilton បង្ហាញខ្លួន​លេងឲ្យ​តោ​បី ចំនួន ១២៥ លើក និង David Beckham ចំនួន ១១៥ លើក ។​

​កីឡាករ Gerrard បាន​ប្រាប់​ដល់​គេហទំព័រ FA ថា “​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ រាល់ពេល​ដែល​បង្ហាញ​ខ្លួន​លេង សម្រាប់​ជាតិ​ខ្លួន ហើយ​ពេលនេះ​ក៏​ជា​ពេល​ដែល​ដឹង​ខ្លួន​ថា ខ្ញុំ​មិន​អាច​ពាក់អាវ តោ​បី​អង់គ្លេស​បាន​ទៀត​ទេ​”​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ខ្ញុំ​នឹង​រក្សា​ទំនាក់ទំនង​ជាមួយ​នឹង​តោ​បី​ឲ្យ​រឹងមាំ ជាពិសេស​អរគុណ​ដល់​លោក Hodgson ។​លោក​បាន​បន្ត ទៀតថា អ្វី​ដែល​ខ្លូន​ចង់បាន គឺ​ធ្វើ​យ៉ាងណា​លេង​នៅ ហង្ស​ក្រហម ឲ្យបាន​ល្អ និង​គិត​ថា​ការសម្រេចចិត្ត​នេះ ជា​រឿង​ត្រឹមត្រូវ​ខ្លាំងណាស់ និង​ធ្វើ​យ៉ាងណា​ដណ្តើមពាន Champions League ឲ្យ ពហុ​កីឡដ្ឋាន Anfield វិញ​៕

Steven Gerrard

មតិយោបល់