ព័ត៌មានជាតិ

បុរសម្នាក់តភ្លើងខ្វះបច្ចេកទេស បណ្ដាលឲ្យឆក់ស្លាប់

បាត់ដំបង: កាលពីវេលាម៉ោង​ ៩និង៣៥នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតក្នុងភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ កប អំ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។

មូលហេតុ៖ តភ្លើងខ្លួនឯង ដោយខ្វះបច្ចេកទេស ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់