បាត់ដំបងៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៤៤នាទី អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបន្ទាប់ពីបានការយល់ព្រមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ផងនោះផែនការងារនគរបាលព្រហ្មទ័ណ្ឌដែលមាន លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនបានដឹកនាំធ្វើការ បង្រ្កាបករណីវាយប្លន់យកម៉ូតូនៅក្រុងបាត់ដំបង មួយករណីដែលកិច្ចប្រតិបត្តិការនេះ មានលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រ ហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន រួមជាមួយកងកម្លាំងនគរបាលក្រុមបង្ការ បង្រ្កាបនៃស្នងការដ្ឋានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួន មុខសញ្ញាជាជនសង័្សយទាំងសំបុក្រ នៅក្រុងបាត់ដំបងចំនួន០៥ នាក់ក្នុងនោះមាន៖
១-ឈ្មោះ ហូ ឌឿន ហៅ ដូង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួល តាឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ មូល សុគុណ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ លុន រ៉ាឆា ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
៤-ឈ្មោះ ពាង សុខងី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
៥-ឈ្មោះ យាន វិជ្ជតា ហៅ វីត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ កាំបិតកែច្នៃចំនួន០២ដើម ,ម៉ូតូចំនួន០២គ្រឿង១ ម៉ាក ហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ លេខតួ ៩១១ ៧ ៦៧១ លេខម៉ាស៊ីន ៩១១៧៦៧១ ពាក់ផ្លាកលេខ បាត់ដំបង1Q5910 ( ជារបស់ជនរងគ្រោះ ) ម៉ូតូម៉ាក ហុងដា អេសអិល ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1FA 2574 ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ប្លន់យកម៉ូតូរបស់ជនរងគ្រោះខាង លើពិតប្រាកដមែន ដោយប្រើប្រាស់កាំបិតច្នៃចំនួន០២ដើម កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២ ០។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០២និង៣៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចផ្សារបន្លែមួយកន្លែង ស្ថិតនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីដេញកាប់ជនរងគ្រោះប្លន់យកម៉ូតូ មួយបានកើតឡើង ដែលករណីនេះបង្កដោ យក្រុមជនស័ង្សយចំនួន០៥នាក់ ប្រដាប់ដោយកាំបិតច្នៃបានធ្វើសកម្មភាពដេញកាប់ជនរង គ្រោះឈ្មោះ ឈាន សាមុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង តែមិនបានបណ្តាលឱ្យជន រងគ្រោះមានរបួសស្លាកស្នាមនោះទេ ដោយក្រុមចោរប្លន់យកតែម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ លេខតួ ៩១១៧៦៧១ លេខម៉ាស៊ីន ៩១១៧៦៧១ ពាក់ផ្លាកលេខ បាត់ដំបង 1Q 5910 តែប៉ុណ្ណោះ រួចជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេតរបស់សមត្ថកិច្ច ក្នុងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដដែល គឺក្រោយក្រុមចោរធ្វើសកម្មភាពបានត្រឹមតែ ១៥ម៉ោងតែប៉ុណ្ណោះ សមត្ថកិច្ចឃាត់ខ្លួននិងដកហូតវត្ថុតាង ប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ។
នៅពេលនេះជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចបានរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់