ព័ត៌មានជាតិ

ភ័យខ្លាចចោរប្លន់ នារីស្រស់ស្អាត៣នាក់ ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុករថយន្តបាឡែន របួសធ្ងន់ទាំង៣នាក់

ភ្នំពេញៈ នារីរូបស្រស់៣នាក់ បានរងរបួសធ្ងន់បាក់ជើងទាំង៣នាក់ ខណៈជិះម៉ូតូម៉ាក Scoopy មួយគ្រឿងក្នុងល្បឿនលឿនដូចហោះ ព្រោះខ្លាចចោរប្លន់មកដល់ចំណុចផ្លូវបំបែកជា៤ ជ្រុលទៅបុកជាមួយនឹងរថយន្តកាមរីបាឡែនមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ជើងទាំង៣នាក់។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅវាលាម៉ោង៣និង៣០នាទីកន្លងអធ្រាត្រនៅត្រង់ចំណុចផ្លូវបំបែកជា៤ រុក្ខវិថី សម្ដេចប៉ានកែងជាមួយវិថីប៉ាស្ទ័រទល់មុខហាងលក់សម្ភារៈសម្រាប់ទារក CombI សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពពីកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះទាំង៣នាក់ខាងលើបើកម៉ូតូ Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-3570 មួយគ្រឿង ក្នុងល្បឿនលឿន ដូចហោះ ខណៈមកដល់ផ្លូវបែកជា៤ផ្លូវប៉ាស្ទ័រ ដោយសារតែល្បឿនលឿនពេកជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-1849 ពណ៌ស្ករ បណ្តាល

ឲ្យរងរបួសធ្ងន់បាក់ជើងទាំង៣នាក់ ហើយអ្វីដែលសំខាន់ គឺបាក់ត្រង់ជើងខាងស្តាំទាំង៣នាក់តែម្តង។

ក្រោយពេលកើតហេតុ នារីរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់២គ្រឿង ដឹកយកបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកម៉ូតូ និង រថយន្ត ត្រូវរងការខូចខាតស្ទើរទាំងស្រុង ត្រូវបានប៉ូលិសចរាចរណ៍ខណ្ឌដូនពេញចុះធ្វើការវាស់វែង នឹងបញ្ជូនទៅរក្សារទុកនៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីដោះស្រាយពេលក្រោយ៕

photo_2016-08-18_07-38-49photo_2016-08-18_07-38-52 (2)photo_2016-08-18_07-38-52photo_2016-08-18_07-38-54photo_2016-08-18_07-38-56photo_2016-08-18_07-38-57photo_2016-08-18_07-38-58photo_2016-08-18_07-38-59 (2)photo_2016-08-18_07-38-59photo_2016-08-18_07-39-00photo_2016-08-18_07-39-08photo_2016-08-18_07-39-11

មតិយោបល់