ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសជាប្ដី ករណីប្រើអំពើហឹង្សាក្នុងគ្រួសារយកពូថៅកាប់ទៅលើប្រពន្ធ

មណ្ឌលគិរី: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឃាត់ខ្លួនបុរសជាប្ដី ករណីប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយបុរសជាប្តីបានស្រវឹងស្រាហើយរករឿងប្រពន្ធកូន និងបានយកពូថៅកាប់ទៅលើប្រពន្ធមួយពូថៅចំក្បាលខាងឆ្វេងលើត្រចៀក បណ្តាលឲ្យរងរបួសជាទម្ងន់ ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០នាទី វេលាម៉ោង២១ និង៤០នាទី ស្ថិតនៅក្នុង ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ៖ បុរសជាប្តីមានឈ្មោះ ហំ វណ្ណ: អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែកឯប្រពន្ធឈ្មោះ ហុក គឹមលី អាយុ៤៦ឆ្នាំជនជាតិខ្មែរ ទីលំនៅក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន ករណីប្រើអំពើហឹង្សាខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ខ្លួនបុរសជាប្តី យកមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់