ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សានិងធ្វើអោយខូចខាតដោយ ចេតនា ក្រុង​តាខ្មៅ​

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនានិងធ្វេីអោយខូចខាតដោយចេតនា នៅចំណុចផ្ទះជនរងគ្រោះឈ្មោះសំ សែន
ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ជនរងគ្រោះ២នាក់៖
១-ឈ្មោះ​ សំ សែន ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅ:ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរលក់ដូរ(ខូចខាតសម្ភារ:ប្រេីប្រាស់ក្នុងផ្ទះមួយចំនួន)។
២-ឈ្មោះ​ រី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេភូមិតាក្តុលត្បូង(រងរបួសស្នាមបែកចុងចិញ្ចេីមខាងស្តាំនិងរយះកដៃខាងឆ្វេង)។

ជនសង្ស័យ៤នាក់៖
១-ឈ្មោះ ឆិល ចាន់ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំទីលំនៅ:ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។
២-ឈ្មោះ ឆិល មករា ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។
៣-ឈ្មោះ សំ ចាន់ធី ភេទប្រុស អាយុ ៣៤ឆ្នាំទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ត(ឃាត់ខ្លួន)។
៤-ឈ្មោះ ឆិល ចាន់ថុល ភេទប្រុស អាយុ ៣៧ឆ្នាំទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុលក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(គេចខ្លួន)។

វត្ថុតាងចាប់យក៖
-ដុំថ្មចំនួន៦ដុំ ។
-កាំបិតប៉័ងតោដងជ័រចំនួន១ប្រវែង៣០សង់ទីម៉ែត្រ។
-អំបែងចានមួយចំនួន។
-បំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នា មកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួច ព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសារ៉េស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បាននិយាយថា ចតឡានពេញផ្លូវ ពេលនោះជនរងគ្រោះប្រាប់ថា សុំចតតែពីរថ្ងៃទេដោយសម័យកូវីដមិនហ៊ានទុកឡានការ៉ាស់ទេ ហើយក៏មានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមក ពេលនោះជនរងគ្រោះឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នាក៏ចេញមកឃាត់កុំអោយឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថា មិនមែនរឿងរបស់អ្ហែងទេកុំមកចេះ ដោយខ្លាចមានរឿង ជនរងគ្រោះឈ្មោះ សំ សែន បានដឹកដៃជនរងគ្រោះឈ្មោះ រី សារ៉េត អោយចូលទៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែក្រុមជនសង្ស័យខាងលើ បាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលអោយខូចខាត និងយកដុំថ្មគប់បណ្តាលអោយជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលើ នៅបច្ចុប្បន្នជនសង្ស័យ និង វត្ថុតាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕

មតិយោបល់