ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យម្នាក់ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ
បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខផ្លូវលំ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

១-ជនសង្ស័យឈ្មោះ ចាន់ ចម្រើន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន (មានសាធាតុញៀន) កន្លងមកជនសង្ស័យតែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។

ក្រោយពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូចវច្បាប់ ៕

មតិយោបល់