ព័ត៌មានជាតិ

ករណីហិង្សាលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ម៉ោងប្រហែលជា ២២និង៣០នាទីយប់ មានករណីហិង្សា (យកខ្សែចំណងចងដៃចង) ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅផ្លូវបេតុង ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ច.រ.ឆ ភេទស្រី អាយុ៥ឆ្នាំ ចំណែកជនសង្ស័យ៣នាក់ ១-ឈ្មោះ ម៉ាក់ គីមហុង ភេទស្រី អាយុ១៨ឆ្នាំ,២.ឈ្មោះ ដួង ទីណូ ភេទស្រី អាយុ១៤ ឆ្នាំ,៣.ឈ្មោះ ទេស ម៉ាណា ភេទស្រី អាយុ១៤ឆ្នាំ ។

ករណីនេះប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានទទួលពាក្យបណ្តឹងរួចហើយ និងបានបញ្ជូនសំណុំរឿងខាងលើនេះ ទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់