ព័ត៌មានជាតិ

ឡូយណាស់! ខ្ចីទៅទិញស្រាតែការពិត យកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ស្វាយរៀង: ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញានេះ ជាលទ្ធផលឃើញថា ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 ឲ្យមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថា ខ្ចីទៅទិញស្រាតែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើង ដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១នោះ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់