ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដាច់ភ្លើងមួយ​ព្រឹកធំ នៅ​ចោមចៅ​

ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ អគ្គិសនីកម្ពុជា សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះ​អាសន្ននៅ P431-F2 ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីអគ្គិសនីបានបញ្ជាក់ថា មូលហេតុបណ្តាលមក រថយន្តបើកទាក់ដាច់ខ្សែបណ្តាញតង់ស្យុងទាប (LV)។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីឡើងវិញនៅម៉ោង៣រសៀលនេះ៕

មតិយោបល់