ព័ត៌មានជាតិ

បង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានម្នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះកិច្ចប្រតិបត្តិការ បង្ក្រាបសង្វៀនមាន់ជល់ខុសច្បាប់ ០១កន្លែង ស្ថិតនៅចំណុចភូមិពងទឹក ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងករណីបង្ក្រាបខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យាន ទិត្យ ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិអណ្ដោត ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដកហូតវត្ថុតាងរួមមាន៖ ប្រាក់រៀលចំនួន១៥០,០០០ រៀល,ម៉ូតូចំនួន០១គ្រឿង,ជញ្ជីងថ្លឹងមាន់ចំនួន០១គ្រឿង
,មាន់ចំនួន០២ក្បាល,កន្ត្រកដាក់មាន់ចំនួន០២ ។ ចំណែកជនសង្ស័យ ដទៃទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់