ពោធិ៍សាត់ៈ តូបលក់ទូរសព្ទដៃរបស់ប្រជាពលរដ្ឋមួយកន្លែង ត្រូវបានចោរធ្វើសកម្មភាពកាត់សោចូលលួចយកទូរសព្ទជាច្រើនគ្រឿង រួចគេចខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិនៅចំណុចភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់តូបលក់ទូរសព្ទខាងលើ មានឈ្មោះ អ៊ុក វ៉ិត ភេទប្រុស អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង យូណុច អាយុ២៤ឆ្នាំ។
ក្នុងនោះដែរ សម្ភារៈដែលក្រុមចោរលួចយកទៅរួមមាន ទូរសព្ទប្រភេទស្មាតហ្វូន ចំនួន១០៥គ្រឿង ,លេបថប ១គ្រឿង, ស៊ីមទូរសព្ទចំនួន៥០ស៊ីម (ស៊ីម Smart និងMetfone ) , កាតទូរសព្ទចំនួន១០០សន្លឹក, ថ្មជំនួយភ្លើងទូរសព្ទចំនួន៥ដុំ រួមនិងស្ពីកឃ័រ ចំនួន៥ សរុបជាទឹកប្រាក់ ជាមធ្យមប្រមាណ ៣៥០០ដុល្លារ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនក្រុមចោរខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់