ព័ត៌មានជាតិ

មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ​បាន​ផលប្រយោជន៏​លើ​រឿង​ចាក់​ដី​លុប​ប្រឡាយ សាងសង់​ផ្ទះ​និង​កា​រ៉ាស់​សាំង​

​កំពង់ស្ពឺ​៖​ប្រឡាយ​ទឹក​ដែល​ជា​ប្រឡាយ​ចាស់​សម្រាប់​បញ្ជៀ​ស​ទឹកលូ​តាម​ផ្ទះ​និង​ទឹកភ្លៀង​និង​ជា​ដី​សម្បត្តិ​សា​ធារ​ណះ​របស់​រដ្ឋ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​កា​រ៉ាស់​សាំង​បាន​ចាក់ដី​លុប​ទាំង​បំពាន​មិន​កោតខ្លាច​អាជ្ញាធរ​។​រឿង​នេះ​ត្រូវបាន​គេ​ដឹង​មាន​ពាក់​ពន្ធ័ខាង​មន្ទីរ​ធនធានទឹ​កដែ​ល​ហ៊ាន​បើ​កដៃ​ឲ្យមាន​ការលុប​ប្រឡាយ​ហើយ​មិន​បាន​គិត​ពី​ផលប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខ​ណះ​ប្រទេស​កំពង់​អភិវឌ្ឍ​ន៏​។​

​ទីតាំង​ដែល​មាន​គេ​បាន​ចាក់ដី​លុប​ប្រឡាយ​នោះ​ស្ថិតក្នុង​ភូមិ​ក្រាំង​ពល​ទេព​សង្កាត់​រការ​ធំ​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​។​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​សាលាក្រុង​បាន​ឲ្យ​ដឹង​ថា​ការចាក់ដី​លុប​ប្រឡាយទឹក​ដែល​ជា​ដី​សាធរ​ណះ​របស់​រដ្ឋ​នេះ​បាន​ធ្វើឡើង​ជា​យូ​មកហើយ​ចាប់តាំងពី​កា​រ៉ាស់​សាំងតេ​លាជាប់​ផ្លូវច្បារ​មន​មក​កើតដ​ល់​ជាប់​របង​ធន​នាគារ​កាណាឌីយ៉ា​ហើយ​ថ្មី​នេះ​ក៏​មាន​ការចាក់​បន្ថែម​ទើប​ខាង​សាលាក្រុង​ដឹង​ហើយ​បាន​ចុះ​ទៅ​ឃាត់​។​
​ប្រភព​បន្តថា​បើ​បី​ជា​ខាង​សាលាក្រុង​បាន​ចុះ​ឃាត់​បែបណា​ក៏​នៅ​មាន​ការ​លួច​ចាក់​ពេល​យប់​និង​ថ្ងៃ​ពេលដែល​អាជ្ញាធរ​ភ្លេចខ្លួន​។​ពេល​ចុះ​ឃាត់​ម្តង​ម្ចាស់ផ្ទះ​តែងតែ​អាង​ថា​ពួកគេ​បាន​សុំ​ខាង​ធនធាន​ទឹក​ហើយ​ដូចនេះ​គេ​មិន​ខុស​ច្បាប់​ទេ​ហើយ​ចេះ​តែ​លួច​ចាក់​បន្ត​និង​បាន​លុប​ប្រឡាយ​អស់​ជាច្រើន​មក​ដល់ពេលនេះ​។​

​ចំពោះ​រឿង​ចាក់ដី​លុប​ប្រឡាយ​នេះ​លោក​អៀរ​.​ពិសិដ្ឋ ប្រធាន​មន្ទីរ​ធនធានទឹក ខេត្ត​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​រឿង​នេះ​លោក​បាន​ដឹង​ហើយ​ធ្លាប់​បានឲ្យ​គេចុះ​ឃាត់​ម្តង​ជា​ពីរ​ដង​រួចមកហើយ​តែ​នៅ​តែ​មាន​អ្នក​លួច​ចាក់​បន្ត​ពេលនេះ​លោក​បាន​ឲ្យមាន​អ្នកឃ្លាំមើល​ជាប្រចាំ​ក្នុង​សកម្មភាព​នេះ​។​
​ប្រធាន​មន្ទីរ​ធនធានទឹក ខេត្ត​បាន​បន្តថា​ខាង​មន្ទីរ​បាន​ឲ្យ​សាលាក្រុង​ច្បារមន លើក​ជា​គោល​ការណ៏​រួម​មក​ឲ្យ​មន្ទីរ​និង​បាន​ដាក់​ឆ្លង​លោក​អភិបាលខេត្ត​លោក​សម្រេច​ឯកភាព​ថា​ត្រូវ​ដាក់លូ​ដូច​គា្ន​ទាំងអស់គ្នាឬ​មិន​អនុញ្ញាតិ​ឲ្យ​ចាក់​លុបឬ​យ៉ាងណា​។​

​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​សង្កត់ធ្ងន់ថា​យើង​ត្រូវ​លើក​ជា​គោល​ការណ៏​រួម​ទាំង​សាលាក្រុ​ង​និង​មន្ទីរ​ធនធានទឹក​មិនត្រូវ​ចាំ​អង្គុយ​បក់ផ្សែង​ដាក់គ្នា​ទេ​បើ​អញ្ចឹង​ការងារ​អី​ក៏​វា​មិន​ទៅ​មុខ​រួច​ឡើយ​។​
​រឿងរ៉ាវ​ចាក់ដី​លុប​ប្រឡាយ​នេះ​ត្រូវបាន​មហាជន​លើកឡើង​ថា​កន្លងមក​ការចាក់​ដី​លុប​ប្រឡាយ​ទឹក​នេះ​ធ្វើ​ទៅបាន​គឺ​មាន​ការឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរ​អសស់​នោះ​មែន​តែ​ជា​ធម្មតា​កាល​មាន​តែ​ផ្ទះ​២​ឬ​៣​ផ្ទះ​ប៉ុណ្ណោះ​លុះ​ដល់​អ្នក​ធ្វើ​ក្រោយ​ឃើញ​អ្នក​មុន​ធ្វើបាន​ក៏​ចាប់ផ្តើម​តាម​គ្នា​បែបនេះ​។​

​ពលរដ្ឋ​អ្នក​ដែល​មាន​ផ្ទះ​ជាប់​ប្រឡាយ​ទឹក​នេះ​ជាច្រើន​គ្រួសារ​បាន​លើកឡើង​គ្រប់ៗ​គ្នា​ថា​បើ​លោក​អភិបាលខេត្ត​ឬ​អាជ្ញាធរ​ណា​បើកដៃ​ឲ្យ​ចាក់លុប​ប្រឡាយ​គឺ​ត្រូវ​ចាក់​លុប​ដូច​គ្នា​តែ​បើ​មិន​ឲ្យ​ចាក់​មិន​ឲ្យ​ទាំងអស់គ្នា​ដោយឡែក​អ្នក​លុប​មុន​ត្រូវ​តែ​កាយ​ប្រឡាយ​វិញ​ទើប​ស្មើរ​ភាព​គ្នា​។​បើ​លោក​អភិបាលខេត្ត​មាន​ចំណាត់ការ​ដូច​ការលើក​ឡើង​របស់​ពលរដ្ឋ​មែន​នោះ​និង​អាច​វែកមុខ​មន្ត្រី​ដែល​បាន​ឃុបឃិត​បើក​ឲ្យមាន​ការចាក់​ដី​លុប​ប្រឡាយ​ទឹម​មិន​ខាន​ពីព្រោះ​អ្នក​ចាក់​លុប​លើក​មុន​ម្នាក់ៗ​សុ​ត​តែ​បាន​សូកប៉ាន់​ដល់​មន្ត្រី​មួយចំនួន​មែន​៕​
K

មតិយោបល់