ព័ត៌មានជាតិ

Update៖ សែនសង្វេគ! ប្ដីប្រពន្ធ ២នាក់ បានត្រឹមឈរយំឱបគ្នា សម្លឹងមើលផ្ទះ ដែលឆ្លងចរន្តអគ្គសនីឆាបឆេះ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: កាលពីនៅវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បង្កការភ្ញាក់ផ្អើលដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សែម លាភ ភេទស្រី អាយុ ៣២ឆ្នាំ (ជនជាតិ ខ្មែរ) មុខរបរ : នៅផ្ទះ
មូលហេតុ : ឆ្លងចរន្តអគ្គិសនី។
ប្រភេទសំណង់: ផ្ទះឈើប្រក់ក្បឿង (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ)
ខូចខាតសម្ភារ: ឆេះផ្ទះសង់ពីឈើប្រក់ក្បឿង (ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ) អស់ចំនួន ១ខ្នង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ហេតុការណ៍ខាងលើមានការជួយអន្តរាគមន៍រថយន្តការិយាល័យ អគ្គិភ័យ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ពន្លត់ចប់នៅវេលាម៉ោង ៥និង៥៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់