ព័ត៌មានជាតិ

បុរសម្នាក់រងរបួសជើង ខណៈបើកម៉ូតូទៅយកប្រពន្ធចេញពីធ្វើការ ត្រូវរថយន្តបុក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង​ ១០និង៥៣នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសម្នាក់ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក LEXUS ពាក់ផ្លាកលេខ​ ភ្នំពេញ 2BD-0783។
ម៉ូតូម៉ាក PCX ពាក់ផ្លាកលេខ ភ្នំពេញ 1FM-1791។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យ នៃអធិការដ្ឋាននគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់