សៀមរាមៈ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃចន្ច ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ លង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចអូរខ្លូត ក្រុម០៤ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាម ។
សពជនរងគ្រោះឈ្មោះ សម ដាវណ្ណ ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុមទី០១ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយពិនិត្យសពលើខ្លួនសពឃើញថា ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ, ត្រង់មាត់និងច្រមុះ មានពពុសទឹកនិងធូលីដី នៅកក្នុងរន្ធ និងសក់មានជាប់ស្លែ ,ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ,ត្រង់ក្បាលពោះ ពោង។ ផ្នែកអវយវ: ត្រង់ដៃទាំងពីរ ម្រាមដៃទាំង១០ក្តាប់ជាប់ដីនិងក្រចក និងម្រាមជើងទាំង១០ មានស្នាមជាប់ដីនិងក្រចម្រាមជើងទាំងដប់។
សពជនរងគ្រោះស្លៀកខោជើងវែងសាច់យឺត ពណ៌ផ្កាឈូក ឆ្នូតសចំហៀង ពាក់អាវយឺតដៃខ្លី ពណ៌ទឹកក្រូច លាយប៉ៃតង ជាអក្សរអង់គ្លេសនៅពីមុខ និងកន្លែងផ្សេងៗ ។
តាមការពិនិត្យសពខាងលើ ពុំមានស្លាកស្នាម ឬបែកបាក់អ្វីទេ ដែលពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
តាមការសាកសួរបំភ្លឺឈ្មោះ សម ផាណា ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាម្តាយបង្កើតនៃសព បានរៀបរាប់ថា កូនរបស់គាត់ កន្លងមកមិនដែលទៅណានោះទេ ដោយឡែករាល់ពេលថ្ងៃសីល កូនរបស់គាត់ តែងតែក្រោកពីយប់ម៉ោង០៤ព្រឹក ទៅវត្តជាមួយជីដូនរបស់គេ ស្ថិតនៅបរិវេណក្នុងប្រាសាទ លានជល់ដំរី លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤ព្រឹក ត្រូវជាថ្ងៃសីល កេ្មងស្រីជាជនរង្រោះខាងលើ និងជីដូនបានក្រោកទៅសុំសីល នៅក្នុងបរិវេណខាងលើដដែល (ដោយឡែកកន្លងមកជីដូនតែងតែទៅសុំសីលតាំងតែពីព្រឹករហូតដល់ថ្ងៃរសៀល ទើបត្រឡប់មកវិញ ជារៀងរាល់សីល) និងយោងតាមសាក្សីឈ្មោះ ប្រុក ហឿម ភេទប្រុស អាយុជាង៥០ឆ្នាំ ជាអ្នកស្រែចម្ការ នៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲដឹងថា នៅវេលាម៉ោងប្រហែល១១ជាងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រូបគាត់បានដើរឆ្លងកាត់នៅទីនោះ ក៏បានឃើញកេ្មងស្រីចំនួនបីនាក់ និងមានកងចំនួន០២គ្រឿង កំពុងលេងទឹកអូរ (ហៅថាអូរខ្លូត) ដែលមានទីតាំងកើតហេតុខាងលើ ហើយក្មេងទាំងនោះបានសួរគាត់ថា តាទៅណា គាត់ឆ្លើយវិញថា តាទៅចម្ការ ពេលនោះគាត់មិនបានចាប់អារម្មណ៍នោះទេ ហើយគាត់ក៏ដើទៅបាត់ លុះមកដល់ម៉ោងដឹងហេតុខាងលើ មានក្មេងប្រុសម្នាក់បានចុះទឹកអូរនោះ ក៏ប្រទះឃើញសពក្មេងស្រី ដែលមានឈ្មោះខាងលើ បន្ទាប់មករាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង។
តាមការសន្និដ្ឋាន របស់មន្រ្តីជំនាញ បានឲ្យដឹងថា សពជនរងគ្រោះស្លាប់ដោយសារ ថប់ផ្លូវដង្ហើម (លង់ទឹក) ។
មូលហេត៖ ដោយសារជនរងគ្រោះ ចុះទៅលេងទឹក (ទីតាំងទឹកអូរមានទឹកជ្រៅ)។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់