ស្វាយរៀងៈ កាលពីវេលាម៉ោង ៦និង២០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក ស្ថិតនៅលើផ្លូវខេត្តលេខ៣១៥ ក្រាលគ្រួសក្រហម ក្នុងភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនរងគ្រោះឈ្មោះ ស៊ឹម ភាព អាយុ ៤៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែក។
ដំណើររៀង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូម៉ាក វ៉េវ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ ។
មូលហេតុ៖ អ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ។
ក្រោយពីកើតសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់