ភ្នំពេញ: ករណីអគ្គិភ័យមួយ ដែលកើតឡើងចេញពីកូនដុតក្រដាស ទុកចោលលើដំបូលផ្ទះជាន់លើ ក្លាយជាផ្សែងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងបុរី គឹម ធី ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយកូនម្ចាស់ផ្ទះខាងលើ បានឡើងទៅដុតក្រដាសចាស់ៗ នៅទីនោះលេង ដោយភ្លេចចាំអារម្មណ៍ មួយសន្ទុះក្រោយមក ក៏មានផ្សែងហុយចេញខ្មួលខ្មាញ់ ទើបបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ និងពន្លត់បានទាន់ពេលវេលាភ្លាមៗ ៕
មតិយោបល់