ព័ត៌មានជាតិ

LinkedIn ​ចែក ​iPad mini ​ដល់​បុគ្គលិកម្នាក់​១​គ្រឿង

ប្រធាន​គ្រប់​គ្រង់​ផ្នែក​ទំនាក់ទំនង​របស់​បណ្ដា​ញ​សង្គម LinkedIn លោក Darain Faraz បាន​ឲ្យ​ដឹង​នៅលើ​បណ្ដាញ Twitter ថា LinkedIn បាន​ចែក iPad mini ដល់​បុគ្គល​គ្រប់ៗ​គ្នា​។​
​នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម LinkedIn លោក Jeff Weiner បានធ្វើការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ​ដោយបាន​ចែក iPad mini ទៅដល់​បុគ្គលិក ៣.៥០០​នាក់ ក្នុង​១​នាក់​ទទួលបាន ១​គ្រឿង ដែល​ការចែកជូន​នេះ ជា​អំណរគុណ​ដែល​បុគ្គលិក​បាន​បំពេញការងារ​យ៉ាង​អស់ពី​ចិត្ត​ក្នុង​ការជួយ​ជ្រំ​ជ្រែង​ឲ្យ LinkedIn ដំណើរការ​បានល្អ​។​
​បើ​គិត​តាម​តម្លៃ​ទីផ្សារ LinkedIn ចំណាយលុយ ១,៥​លាន​ដុល្លារ​អាមេរិក ក្នុង​ការទិញ iPad mini ចែកជូន​ដល់​បុគ្គលិក ដែល iPad mini ទាំងនោះ មាន​ទំហំ 32GB៕

linkedin-ipad mini

មតិយោបល់