ពោធិ៍សាត់ៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក ក្រោមការដឹកនាំផ្ទាល់របស់លោក អ៊ីង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងបរិស្ថាន ប្រធានមន្ទីរសង្គមកិច្ច អភិបាលរងស្រុក អាជ្ញាធរភូមិ ឃុំ ប្រជាការពារ ចូលរួមសរុប៤៩ នាក់ ចុះបង្រ្កាបទីតាំងដាំដុះរុក្ខជាតិកញ្ឆា ដោយខុសច្បាប់ នៅចំណុចឃ្លាំងជី ស្ថិតក្នុងភូមិសំឡាញ ឃុំ ក្រពើពីរ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដំណាំកញ្ឆាត្រូវបានដាំដុះនៅលើផ្ទៃដី១០៣៦ ម៉ែត្រការ៉េមានចំនួន១៤២៦ ដើម ដោយលក្ខណភូមិសាស្រ្ត សំបូរទៅដោយភ្នំ មានស្ថានភាពលំបាក ទើបសមត្ថកិច្ចចាប់មុខសញ្ញាមិនបាន ។
ក្រុមការងារបានចាប់យកវត្ថុតាងរួមមាន៖ ជញ្ជីង ចំនួន ០១គ្រឿង, ជីស ចំនួន០១ ថង់ ទម្ងន់ ០៣ គីឡូក្រាម
,អាវពណ៌ប្រផេះចំនួន ០១ ។ ហើយបានដុតកម្ទេចដំណាំកញ្ឆាចោល និងបន្តស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាម នីតិវិធីច្បាប់៕
មតិយោបល់