ព័ត៌មានជាតិ

ភ្លើងកន្ទុយបារី បង្កឲ្យកើតជាអគ្គិភ័យ ឆេះផ្ទះពលរដ្ឋមួយកន្លែង ខ្ទេចទាំងស្រុង

កំពង់ធំ: នៅថ្ងៃពុធ ០២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០១និង៤០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះ០១លើក ស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

១.ម្ចាស់ឈ្មោះ ហ៊ាន ហាំ ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឆេង សុខរិន អាយុ៤៤ឆ្នាំ ។ ប្រភេទសំណង់: ផ្ទះទំហំ០៤មx០៦ម ជញ្ជាំងស័ង្កសី រនាបក្តារ ដំបូលប្រក់ស៊ីប្រូ ។

ខូចខាត៖ ឆេះផ្ទះមួយខ្នងទាំងស្រុង,ប្រាក់រៀលចំនួន៥០០,០០០រៀល,សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។ មលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសភ្លើងកន្ទុយបារី។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងចុះអន្តរាគមន៍២៦នាក់ ចេញរថយន្តអគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកបារាយណ៍ ចំនួន០២គ្រឿង ហើយបានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៤ម៉ែត្រគុប ទើបភ្លើងរលត់ទៅវិញទាំងស្រុង ៕

មតិយោបល់