ព័ត៌មានជាតិ

ឪពុកម្តាយមិននៅផ្ទះ កូនយកភ្លើងដុត បណ្តាលឲ្យឆេះខ្ទេចគ្មានសល់

ស្ទឹងត្រែង: នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤និង០០នាទី ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីអគ្គិភ័យកើតឡើង បណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណ១០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី (ផ្ទះតៀមសង់ផ្ទាល់ដី) ។

ម្ចាស់ផ្ទះឈ្មោះ ម៉ាឡាំ ភេទប្រុស អាយុ៦៦ឆ្នាំ ប្រពន្ធឈ្មោះ អឿន ស្រីមុំ អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិសង្កាត់ កើតហេតុខាងលើ បណ្ដាលឱ្យខូចខាត សម្ភារ:មួយចំនួនដូចជា៖ ទូ២និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ មួយចំនួនត្រូវបានឆេះអស់ទាំងស្រុង ។

មូលហេតុ៖ កូនឈ្មោះ ចៅ ឡេងសេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកដុតដោយកូននោះមានសតិមិនគ្រប់បែកថ្នាំ នៅពេលនោះ ឪពុកម្ដាយមិនបាននៅផ្ទះទេ នៅតែកូនម្នាក់ឯង ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប្រចាំការរបស់ផែន បានយករថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ចេញធ្វើអន្តរាគមន៍ ជាបន្ទាន់ដោយប្រើប្រាស់ទឹកអស់០៤ឡាន ទើបរលត់ទាំងស្រុង និងទប់ស្កាត់មិនឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។
ទន្ទឹមនឹងជួយសង្គ្រោះខាងលើនេះ ក៏បានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជាផ្លូវតូច ចង្អៀត មិនអាចយករថយន្តចូលដល់ផ្ទះដែលឆេះ បានដោយអូសទុយោចម្ងាយ១០០ម៉ែត្រទើបបាញ់ទឹកពន្លត់បាន ៕

មតិយោបល់