ព័ត៌មានជាតិ

រីស៊ត សុខ សាន្ត ត្រូវភ្លើងឆេះខូចខាតទាំងស្រុង ឡាន អូប័រ ម៉ាស៊ីនត្រជាក់ ទូរទឹកកក…

ព្រះសីហនុ: នៅថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៣និង១៥នាទីទៀបភ្លឺ មានករណីអគ្គិភ័យបានឆាបឆេះឃ្លាំងដាក់អីវ៉ាន់ និងសម្ភារ:រីសតឈ្មោះ (សុខសាន្តរីស៊ត) ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ខូចខាតសម្ភារ:រីស៊តទាំងស្រុងមានដូចជា៖
– ឡានឆែរឡែតចំនួន ០១គ្រឿង
– ម៉ាស៊ីនអូប័រ២៥០សេសចំនួន ០២ គ្រឿង
– ម៉ាស៊ីនត្រជាក់ចំនួន ០៥គ្រឿង
– ទូរទឹកកកតូច ០៤គ្រឿង
– ម៉ាស៊ីនស្វាន ០២គ្រឿង
– ខ្សែភ្លើង ដងហ្វា តុកៅអី កង្ហារនិងសម្ភារ:មួយចំនួនផ្សេងៗទៀត ។

ក្នុងករណីអគ្គិភ័យខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

មូលហេតុ៖ នៃការឆេះ កម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ។

កម្លាំងនគរបាលនិងប្រជាពលរដ្ឋបានចូលរួមពន្លត់អគ្គិភ័យនិងគ្រប់គ្រងបាននៅវេលាម៉ោង ៧និង០០នាទីព្រឹក៕

មតិយោបល់