ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចកង់បីឥណ្ឌា

ភ្នំពេញ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១២និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូកង់បីឥណ្ឌា នៅចំណុចមុខបន្ទប់ជួល ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០១នាក់ មធ្យោបាយថ្មើជើង កាលពីថ្ងៃទី១១-១២-២០២០។

ជនសង្ស័យ០១នាក់ ឈ្មោះ លីរ៉ូ ហ្សាលី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៤៤៧ ផ្លូវបេតុង ភូមិស្វាប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ ផុន អាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួល ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ ស្លាកលេខម៉ូតូកង់ ០១បន្ទះ លេខ1HA-6948 , សម្ភារ:បន្សល់ទុក ម៉ូតូកង់បីឥណ្ឌា ០១គ្រឿងប្រគល់ឲ្យជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់