ព័ត៌មានជាតិ

របួសធ្ងន់២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២និង៥៥ នាទី នៅលើផ្លូវខេត្តលេខ 150A ភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កេីតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក VINNERX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-0083 បើកបរដោយឈ្មោះ មួង ចាន់ ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ រស់នៅភូមិថ្មស ឃុំខ្មាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បេីកបរពីទិសខាងកើតទៅទិសខាងលិច។

លុះពេលបេីកបរមកដល់ត្រង់ចំណុចខាងលេី បានបើកបរឡើងវ៉ាម៉ូតូមួយគ្រឿង ដែលមានទិសដៅស្របគ្នា ក៏ជ្រុលចង្កូតទៅបុកនិងម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-6534 បើកបរដោយឈ្មោះ បូ សាក់ផាត ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងលិចទៅទិសខាងកើត ក្នុងដំណេីរច្រាស់ទិសគ្នា។

បង្កការគ្រោះថ្នាក់និងខូចខាត
-របួសមនុស្ស ០២នាក់ ប្រុស ធ្ងន់
-ខូចម៉ូតូ ០២គ្រឿង ធ្ងន់ ។

វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕

 

មតិយោបល់