ព័ត៌មានជាតិ

យុវជនម្នាក់យកឧបករណ៍កៀរស៊ីម៉ង់ប៉ះពាល់ខ្សែភ្លើង ត្រូវឆក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យ: តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ មានករណីឆក់ខ្សែភើ្លងមួយកើតឡើងនៅចំណុចភូមិកណ្តាលខាងកើត ឃុំស្រះជីកស្រុក ស្រុកភ្នំុស្រុក ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សាមិត្ត ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក។ លោកវរ:សេនីយ៍ត្រី ស៊ិន ដៀប បានឲ្យដឹងទៀតថា ជនរងគ្រោះបានធ្វើផ្ទះឲ្យឈ្មោះឈឿត ហើយកាន់សាមលាម(ឧប្បករណ៍គៀស៊ីម៉ងត៍) ទៅប៉ះនឹងខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់ពីលើផ្ទះកម្ពស់៦ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី បានប្រហែលមួយម៉ោង ក្រោយមកជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្ដង។ សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋានរបស់សពតាមប្រពៃណី៕

photo_2016-08-10_20-20-47

មតិយោបល់