ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! អ៊ំប្រុសម្នាក់ដកកាំភ្លើងខ្លីគំរាម ទៅលើបុរស៣នាក់ ផ្អើលដល់សមត្ថកិច្ចខណ្ឌទួលគោកចុះមកឃាត់ខ្លួន

ភ្នំពេញ: បុរស៣នាក់ ជិះម៉ូតូ២គ្រឿង មកពីហាត់ប្រាណចង់ជិះទៅផ្ទះ មិនបានប្រយ័ត្ននោះទេ បានជាអ៊ំប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះ ឈរនៅមុខផ្ទះ ខឹងគេក៏ដកកាំភ្លើងគំរាមបាញ់ ទៅលើបុរស៣នាក់ ផ្អើលទៅដល់សមត្ថកិច្ចខណ្ឌទួលគោក ចុះមកធ្វើការឃាត់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង00នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ612 នៅចំណុចក្រោយផ្សារ៧មករា ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

បុរសដែលបកស្រាយពាក់អាវក្រហមមានឈ្មោះ រ៉ាត នឹងម្នាក់ទៀត ជាប្អូនមានឈ្មោះ រ៉ា ចំណែកឯមិត្តភក្តិប្អូនប្រុសគាត់វិញ មិនស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមការរៀបរាប់ប្រាប់ពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុខាងលើនេះ រូបខ្លួនបានជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះមានម៉ូតូកូនទាចំនួនមួយគ្រឿង ពណ៌ស អត់មានផ្លាកលេខនោះទេ និងមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1FL7366 បើកបរតាមបណ្តោយផ្លូវ612ក្នុងទិសដៅពីលិចទៅកើតទើបតែចេញមកពីហាត់ប្រាណ នៅម្តុំទួលសង្កែគោលបំណងចង់ជិះទៅផ្ទះនៅម្តុំវត្តនាគវ័ន្ត ខណ:ពេលជិះមកដល់ចំណុចកើតហេតុខាងលើ នេះមិនដឹងថាគាត់ជិះកាត់មាត់ខ្លាំងៗ ពេករឺមួយយ៉ាងណានោះទេ បានជាអុំប្រុសខាងលើ ដែលមិនស្គាល់អត្តសញ្ញាណនោះ គាត់ដកកាំភ្លើងពីចង្កេះរួមអាមេគំរាមបាញ់ទៅលើបុរស៣នាក់ បណ្តាលឲ្យបុរស៣នាក់នោះភ័យស្លុនស្លោពេកក៏ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ប៉ុន្តែបើតាមការបញ្ជាក់ពីអ៊ំប្រុសខាងលើវិញ គាត់បាននិយាយរៀបរាប់ឲ្យដឹងថាគាត់កំពុងតែអង្គុយ នៅមុខផ្ទះសុខៗ ក៏ស្រាប់តែមានបុរស៣នាក់ បត់ម៉ូតូមកមិនដឹងថា ចង់រករឿងគាត់យ៉ាងណានោះទេទើបគាត់ដកកាំភ្លើង ដើម្បីការពារខ្លួនតែប៉ុណ្ណោះ មិនមានបំណងចង់ដកបាញ់អីនោះទេ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍បឹងកក់2 បាននាំខ្លួនអ៊ំប្រុស ដែលដកកាំភ្លើងនោះ យកទៅសួរនាំជាបណ្តោះអាសន្ន។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់2 ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់