ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ តូចចិត្តមានជំងឺរ៉ាំរ៉ៃ សម្រេចចង.កបញ្ចប់ជីវិត

កំពង់ធំ: នៅវេលាម៉ោង ៦និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានករណីចង.កសម្លាប់ខ្លួន ចំណុចមាត់ស្ទឹង ក្រោយផ្ទះរបស់ជនរងគ្រោះ ភូមិកំពង់ត្របែក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឈួន ហៃ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ មានជំងឺរ៉ាំរ៉ៃ។

ដំណើររឿង៖ មុនពេលកើតហេតុបួនប្រាំថ្ងៃ ជនរងគ្រោះចេះតែរកចង.កសម្លាប់ខ្លួនជាច្រើនដងមកហើយ ស្រាប់តែនៅថ្ងៃកើតហេតុ ក៏ប្រទះឃើញសពចង.កសម្លាប់ខ្លួនស្លាប់បាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់