ព័ត៌មានជាតិ

គួរឲ្យសង្វេគ! ស្រ្តីម្នាក់ ពិការភ្នែកទាំងសងខាង និងមានជំងឺប្រចាំកាយ ចងកក្នុងបន្ទប់ទឹក បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីយប់ មានករណីមនុស្សស្រីវ័យចំណាស់ម្នាក់ ជាជនពិការភ្នែកទាំងពីរ និងមានជំងឺប្រចាំកាយ បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលកើតឡើង នៅភូមិបល្ល័ង្ក ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ យាន ថាំ ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ ពិការភ្នែកទាំងពីរ នៅភូមិ-ឃុំកើតហេតុ ។

នៅមុនពេលកើតហេតុ ស្រ្តីរងគ្រោះខាងលើ តែងតែព្យាយាមចងកសម្លាប់ខ្លួន ជាច្រើនលើកច្រើនសាមកហើយ តែត្រូវបានប្តីជួយទាន់ពេល ។ តែម្តងនេះនៅថ្ងៃកើតហេតុ ប្តីមានការចាំបាច់ទៅផ្ទះប្អូន ដល់ពេលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញប្រពន្ធបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពស្រ្តីរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ។

មូលហេតុ៖ បណ្តាលមកពីមានជំងឺប្រចាំកាយ និងពិការភ្នែកទាំងសងខាង។

សាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់