ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់

ប៉ៃលិន: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៦និង០០នាទី​ ថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីជិះម៉ូតូដួលខ្លួនឯង​ លើផ្លូវលេខ៥៩ ស្ថិតនៅភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ មាស ចាន់ថុល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសធ្ងន់) ។ ជិះម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខប៉ៃលិន 1C ៩៤៣១ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ។

រីឯវត្ថុតាងម៉ូតូត្រូវបានជំនាញចរាចរណ៍ នៃអធិការដ្ឋានយកមករក្សាទុកនៅអធិការ៕

មតិយោបល់