ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងវៀតណាមពិភាក្សា លើជម្លោះជាមួយចិន

អន្ដរជាតិ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិវៀតណាម លោកផាន វ៉ាន់ ហ្គៀង ដើម្បីពង្រឹកទំនាក់ទំនងប្រទេសទាំង២។
ប្រទេសវៀតណាម និងហ្វីលីពីន គឺជាគូប្រជែងស៊ីសាច់ហុតឈាមបំផុតរបស់ចិន នៅក្នុងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលទីក្រុងប៉េកាំង មិនអើពើនឹងការតវ៉ាប្រទេសជិតខាងខ្លួន ហើយនិងបានសាងសង់កោះជាច្រើន បំពាក់ដោយព្រលានយន្តហោះ និងការដំឡើងយោធា៕

មតិយោបល់