ព័ត៌មានជាតិ

Update៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ៤គ្រាប់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: ខ្មាន់កាំភ្លើង១ក្រុមបានជិះម៉ូតូតាមបាញ់ប្រហារទៅលើបុរសអ្នករកសុីគួកជេរដី គួកជេររថយន្តនិងម៉ូតូ ព្រមទាំងចងការប្រាក់ម្នាក់ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកខ្មាន់កាំភ្លើងរូបនោះបានគេចខ្លួនបាតើស្រមោល។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ហើយពុំទាន់ដឹងថាជាករណីប្លន់ឬគំនុំនៅឡើយទេ ដោយនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជបដៃដល់ហើយ។

តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៤គ្រាប់ និងត្រូវចំនួន៣គ្រាប់ និងខុសទៅត្រូវដី១គ្រាប់។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានគេខលហៅ ហើយជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាPCXពណ៍ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពស្ទីមនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះពេលទៅដល់កន្លែងកើតហេតុក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង ខណ:នោះជនរងគ្រោះរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ៕

 

មតិយោបល់