ព័ត៌មានជាតិ

ម៉ូតូបុកគោយន្តដឹកធ្យូង បណ្តាលឲ្យ មនុស្ស៣នាក់ ស្លាប់និងរបួសធ្ងន់ នៅខេត្តកំពង់ធំ

កំពង់ធំៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង ៥៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ វាងគោយន្តកន្ត្រៃ និងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្ស ០២នាក់ របួសធ្ងន់ម្នាក់ ចន្លោះគីឡូម៉ែត្រ ២០៨–២០៩ ស្ថិតនៅភូមិ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖

១.ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឡាង ឡែន ភេទ ប្រុស អាយុ ២៩ ឆ្នាំទីលំនៅភូមិព្រះន័ង្គល ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ (បើកបរមិនពាក់មួកសុវត្ថិភាព) ។ ២.អ្នករួមដំណើរឈ្មោះ ឡំ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ទីលំនៅ ភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្ត កំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព)។៣. អ្នករួមដំណើរ ដា ភេទ ប្រុស អាយុ ៣២ ទីលំនៅភូមិ ក្រសាំង ឃុំ សាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។ ៤.អ្នកបើកបរគោយន្តកន្ត្រៃ ដឹកធ្យូង ឈ្មោះ សេក ស៊ីម ភេទ ប្រុស អាយុ ៤៣ ឆ្នាំ នៅភូមិ ពពេច ឃុំ ចុងដូង ស្រុក បារាយណ៍ខេត្តកំពង់ធំ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបំពេញនីតិវិធី។

សមត្ថកិច្ចជំនាញ បានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារអ្នកបើកបរគោយន្តកន្ត្រៃដឹកធ្យូងបើកបរពីក្រោយបាំងភ្លើង គេមើលមិនឃើញ គួបផ្សំអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿនខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។ ជនរងគ្រោះរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ចំពោះសព សមត្ថកិច្ចប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យ។

វត្ថុតាង៖ គោយន្ត និងម៉ូតូទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ៕

មតិយោបល់