ព័ត៌មានជាតិ

មានជម្លោះពាក្យសម្តីយកកាំបិតកាប់ បណ្តាលឲ្យបុរសម្នាក់រងរបួសត្រូវអាវុធហត្ថឃាត់ខ្លួន

ព្រះសីហនុ: ជនសង្ស័យម្នាក់ប្រើកាំបិតកាប់ បណ្តាលឲ្យបុរសម្នាក់ឲ្យរងរបួស ក្នុងជម្លោះហិង្សាជាមួយគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃត្រង់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០។
ជនសង្សយ័ឈ្មោះ ទង ណៃ ភេទប្រុស អាយុ ២១ឆ្នាំមានទីលំនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំណែកជនរងគ្រោះ មានឈ្មោះ ឡេង សុខា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។
មូលហេតុដោយសារមានជម្លោះហិង្សានិងគ្នា។
ក្រោយពេលកើតហេតុ កម្លាំង កងរាជអាវុធហត្ថ ស្រុកកំពង់សីលា សហការ ជាមួយ កម្លាំង អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ឃាត់ខ្លួនជនសង្ស័យ នាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់