ព័ត៌មានជាតិ

Update៖ កម្លាំងនគរបាលបំបែកសំណុំរឿង ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ និងរំលោភសេពសន្ថវៈលើជនរងគ្រោះ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបញ្ជូនទៅឣធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បន្តថាជនសង្ស័យឈ្មោះ សៅ ប្រុស ហៅ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

ដកហូតវត្ថុតាង៖ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-9032, ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ មានស៊ីមលេខ 088 77 80 913 ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បន្ថែមថាក្រោយការសាកសួរយកចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព បង្ខាំងមនុស្សជំរិតទារប្រាក់ ចំនួន១០លានរៀល ដោយប្រើទូរសព្ទលេខ 088 7780913 ទូរស័ព្ទទៅម្តាយជនរងគ្រោះលេខ 088 6143251 ដើម្បីគំរាមទារប្រាក់ពីម្តាយជនរងគ្រោះនិងបានប្រព្រឹត្តអំពើ រំលោភសេពសន្ថវៈលើជនរងគ្រោះចំនួន៥ លើកនៅក្នុងបន្ទប់ផ្ទះសំណាក់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពិតប្រាកដមែន។

នារីរងគ្រោះ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យកមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-9032,ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកចុចពិល ពណ៌ខៀវ មានស៊ីមលេខ 088 77 80 913, ខោខូវប៊យ ជើងវែង ចំនួន០១, អាវដៃវែង ពណ៌ក្រហម ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាយល័នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រគល់ជូនឣធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់